ប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញាជនភៀសខ្លួនតាំងពីឆ្នាំ ២០០៩ មកម៉្លេះ ហើយរដ្ឋាភិបាលកម្ពុជាបាន និងកំពុងធ្វើការកំណត់ទៅលើលក្ខណៈជនភៀសខ្លួនសម្រាប់អ្នកដែលស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសកម្ពុជា។ ដំណើរការកំណត់ទៅលើឋានៈជនភៀសខ្លួនរបស់ប្រទេសកម្ពុជា គឺមានចែងនៅក្នុងច្បាប់កម្ពុជា និងឆ្លុះបញ្ចាំងពីខ្លឹមសារជាច្រើនរបស់អនុសញ្ញាជនភៀសខ្លួន។
ទាញយកៈ អង់គ្លេស | ខ្មែរនេះជាសៀវភៅរូបភាពអំពីរឿងរ៉ាវរបស់អ្នកភូមិ ដែលរង់ចាំតំណាងរាស្រ្ត (ដែលសន្យាថានឹងជីកប្រឡាយឱ្យក្រោយជាប់ឆ្នោត)។ ដីកាន់តែបែកក្រហែង សន្ទូងក៏ចាប់ផ្តើមងាប់ ការសន្យាក៏មិនឃើញឆ្លើយតប…តើអ្នកភូមិទាំងអស់ត្រូវរង់ចាំទៀត ឬយ៉ាងណា?
ទាញយកៈ អង់គ្លេស | ខ្មែរច្បាប់នេះមានគោលដៅកំណត់បែបបទ និងការប្រព្រឹត្តិទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ច្បាប់នេះ ត្រូវអនុវត្តចំពោះឃុំ សង្កាត់ទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរពលរដ្ឋវិជ្ជាគឺជាការសិក្សាអំពីសិទ្ធិ និងតួនាទីរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមប្រជាធិបតេយ្យ ដែលពឹងផ្អែកទៅលើការចូលរួមរបស់ពួកគាត់ ដើម្បីឱ្យសង្គមមានដំណើរការ និងការលូតលាស់ល្អ។ ការដែលបានដឹងអំពីពលរដ្ឋវិជ្ជា មានសារៈសំខាន់ ពិសេសនៅក្នុងសង្គមដូចជាប្រទេសកម្ពុជា ដែលកំពុងតែផ្លាស់ប្តូរទៅកាន់សង្គមប្រជាធិបតេយ្យមួយដែលមានការអភិវឌ្ឍន៍យ៉ាងពេញលេញ។
ទាញយកៈ អង់គ្លេស | ខ្មែរព្រឹត្តប័ត្រនេះ ប្រមូលផ្តុំព័ត៌មាននានាដែលទាក់ទងនឹងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា រួមមានបទដ្ឋានសកលសម្រាប់ការសម្រេចសេចក្តីពាក្យបណ្តឹង និងវិវាទនៃការបោះឆ្នោត អនុសាសន៍សម្រាប់សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត -ល- ។
ទាញយកៈ អង់គ្លេស | ខ្មែរគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាបញ្ហាប្រឈមមួយដ៏ធំ នៅក្នុងព្រះរាជាាចក្រកម្ពុជា។ គោលនយោបាយជាតិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺជាមធ្យោបាយដ៏មានសក្តានុពល និងជាកត្តាគន្លឹះធ្វើជាត្រីវិស័យសម្រាប់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ នៅលើដងផ្លូវថ្នល់នៃព្រះរាជាណចក្រកម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរអភិបាលកិច្ចត្រូវបានទទួលស្គាល់ថា ជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរបំផុតចំពោះការអភិវឌ្ឍនៅកម្ពុជា។ កិច្ចការអភិបាលកិច្ចល្អ តម្រូវឱ្យមានមិនត្រឹមតែការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏តម្រូវឱ្យមានផងដែរនូវការទាមទារយ៉ាងសកម្មពីប្រជាលរដ្ឋ និងសង្គមស៊ីវិល។
ទាញយកៈ អង់គ្លេស | ខ្មែរកូនសៀវភៅស្តីពី “សេវាសំខាន់ៗសម្រាប់តំណាងរាស្រ្ត” ផ្តល់ព័ត៌មានសំខាន់ៗទាក់ទងទៅនឹងតួនាទី និងកាតព្វកិច្ចរបស់តំណាងរាស្ត្រជាអាទិ៍ព័ត៌មានអំពីអភ័យឯកសិទ្ធិ អាណ្ណតិ និងប្រាក់ឧបត្ថម្ភតំណាងរាស្រ្ត។ល។
ទាញយកៈ អង់គ្លេស | ខ្មែរអភិបាលកិច្ចល្អ ត្រូវបានចាត់ទុកជាស្នូលសម្រាប់ជោគជ័យនៃដំណើរការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល និងសង្គមកម្ពុជាទាំងមូល។ កម្មវិធីជាតិនេះ ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារជាចម្បង និងដំណើរការនៃរដ្ឋបាលសាធារណៈ ប្រកបដោយវិចារណកម្ម ដែលនឹងរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ។
ទាញយកៈ អង់គ្លេស | ខ្មែរឯកសារនេះគឺជាមូលដ្ឋានសម្រាប់ការរៀបចំថវិកាប្រចាំឆ្នាំ និងជាមូលដ្ឋានសម្រាប់ការតាមដានវាយតម្លៃលទ្ធផល និងសមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន។ ថវិកាប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ននីមួយៗនឹងត្រូវរៀបចំដោយផ្អែកលើ និងវិភាជទៅតាមរចនាសម្ព័ន្ធគោលនយោបាយរបស់ខ្លួន។
ទាញយកៈ អង់គ្លេស | ខ្មែរ