ការអភិវឌ្ឍវិស័យឧស្សាហកម្ម គឺជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាពសម្រាប់ការតភ្ជាប់រវាងវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលជាឃ្នាស់ជម្រុញកំណើន និងការងារបន្ថែមក្នុងវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្ម។ ឧស្សាហកម្មនឹងរួមចំណែករំដោះអតិរេកពលកម្មពីវិស័យកសិកម្ម ដែលធ្វើឲ្យផលិតភាពសរុបកើនឡើង និងមានចំណូលខ្ពស់ជាងមុន។
ទាញយកៈ អង់គ្លេស | ខ្មែរ
យុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៥-២០១៨ មានគោលបំណងធានានូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងបំណុលសាធារណៈ សំដៅបន្តរក្សាចីរភាពបំណុលរយៈពេលវែង និងកម្រិតហានិភ័យបំណុលឱ្យនៅទាប ដោយធានាបាននូវសង្គតិភាព និងភាពប្រទាក់ក្រឡាគ្នាជាមួយឯកសារយុទ្ធសាស្រ្ត និងគោលនយោបាយពាក់ព័ន្ធនានា។
ទាញយកៈ អង់គ្លេស | ខ្មែរ
បញ្ហាជាច្រើនដែលស្ត្រី និងកុមារកំពុងជួបប្រទះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងភាពក្រីក្រ និងអសមធម៌នៅក្នុងសង្គម។ ដូចនេះ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវតែធានាថា ការកសាងផែនការសកម្មភាព និងថវិកា ត្រូវតែឆ្លើយតបទៅនឹងបញ្ហាសមធម៌ឱ្យបានគ្រប់គ្រាន់។
ទាញយកៈ អង់គ្លេស | ខ្មែរ
ឯកសារនេះចែកចេញជាពីរផ្នែកគឺ៖ ផ្នែកទីមួយ តំណាងឱ្យឧបករណ៍ធ្វើផែនទីសេវាសង្គម ចំណែកឯផ្នែកទីពីរ ផ្តល់ដល់ថ្នាក់ដឹកនាំឃុំ សង្កាត់ ឱ្យមាតាបិតា និងអ្នកផ្តល់សេវាថែទាំផ្សេងទៀត នូវព័ត៌មានដែលគេត្រូវការចាំបាច់ដើម្បីជួយសង្គ្រោះជិវិត និងកែលំអដល់ការរស់នៅរបស់កុមារ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គឺមានការលើកទឹកចិត្តយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋឱ្យមានការចូលរួមនៅក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ស្ថានភាពនយោបាយមានស្ថិរភាព រចនាសម្ព័ន្ធប្រជាធិបតេយ្យត្រូវបានពង្រីក ការទទួលខុសត្រូវនៅថ្នាក់ក្រោមជាតិត្រូវបានបង្កើតឡើងទៅតាមថ្នាក់រដ្ឋបាលនីមួយៗ។ ទន្ទឹមនឹងការលូតលាស់នេះ ក៏នៅមានបញ្ហាជាច្រើនដែលនៅតែជួបប្រទះនៅផ្នែកដទៃមួយចំនួនទៀតដូចជា ការថែរក្សាសុខភាព ការអប់រំ និងបញ្ហាការពារបរិស្ថានជាដើម។
ទាញយកៈ អង់គ្លេស | ខ្មែរ
ការពិគ្រោះយោបល់ និងការចូលរួម គឺជាធាតុដ៏សំខាន់ និងចាំបាច់មួយនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ មានវិធីសាស្រ្ត និងទម្រង់ជាច្រើននៃការពិគ្រោះយោបល់ និងការចូលរួម ដែលត្រូវរៀបចំឡើងទាំងនៅស្ថាប័នរដ្ឋ (ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) និងស្ថាប័នមិនមែនរដ្ឋ។
ទាញយកៈ អង់គ្លេស | ខ្មែរ
សៀវភៅនេះបោះពុម្ពដើម្បីបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាជនក្នុងតំបន់គោលដៅរបស់វិទ្យាស្ថាន API និងអង្គការដៃគូទាំងអស់ បានទទួលព័ត៌មានគ្រប់គ្រាន់ពីគោលនយោបាយរបស់គ្រប់គណបក្សក្នុងការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៥ នេះ ដើម្បីរួមចំណែកឱ្យពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។
ទាញយកៈ អង់គ្លេស | ខ្មែរ
របាយការណ៍េនះ បង្ហាញការវាយតម្លៃលើការផ្តល់អំណាចឱ្យស្ត្រី ក្រុមប្រឹក្សាឃុំ សង្កាត់ សភា និងតំណាងរាស្រ្តស្ត្រីក្នុងអំឡុងពេល បំពេញការងារទាក់ទងនឹងការបញ្ចេញមតិេយាបល់ជាបរិមាណ និងគុណភាពរបស់សមាជិកសភាជាស្ត្រីក្នុងពេលប្រជុំពេញអង្គ រដ្ឋសភា សកម្មភាព និងគោលបំណងរបស់អ្នកតំណាងរាស្រ្តស្រ្តីចុះមូលដ្ឋានតាមមណ្ឌលខេត្ត ក្រុងនានា ចំនួនតំណាងរាស្រ្តស្រ្តីធៀបនឹងចំនួនតំណាងរាស្រ្តបុរសដែលចុះបេសកកម្ម ភាគរយអ្នកតំណាងស្ត្រីដែលបានចុះបេសកកម្មធៀបនឹងអ្នកតំណាងរាស្រ្តបុរសនៃគណបក្សនីមួយៗ សកម្មភាពរបស់អ្នកតំណាងរាស្រ្តស្រ្តីនៅថ្នាក់ជាតិ និងការចុះដោះស្រាយបន្ទាន់នៅតាមមណ្ឌល ។
ទាញយកៈ អង់គ្លេស | ខ្មែរ
សៀវភៅនេះនឹងបង្ហាញអំពីជីវិតស្រ្តីនៅក្នុងវិស័យនយោបាយនៅកម្ពុជា ដែលមានបទពិសោធន៍ក្នុងមុខតំណែងនយោបាយផ្សេងៗ។ សៀវភៅនេះមានគោលបំណងលើកស្ទួយស្ត្រីនៅក្នុងវិស័យនយោបាយនៅកម្ពុជា ព្រមទាំងទាក់ទាញចំណាប់អារម្មណ៍ និងការគាំទ្រពីសាធារណជនចំពោះអ្នកតំណាងស្រ្តីក្នុងនយោបាយ។
ទាញយកៈ អង់គ្លេស | ខ្មែរ
អភិបាលកិច្ចល្អ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជម្រុញ និងគាំទ្រដំណើរការនៃការគ្រប់គ្រងធនធានរបស់ស្ថាប័ន អង្គភាព និងការអភិវឌ្ឍមួយប្រកបដោយនិរន្តភាព ។
ទាញយកៈ អង់គ្លេស | ខ្មែរ