រដ្ឋសភា និងជីវប្រវត្តិសង្ខេបតំណាងរាស្រ្ត និងបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៥ (២០១៣‍~២០១៨)

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល)

ក្នុងការចងក្រងប្រវត្តិសង្ខេបតំណាងរាស្រ្ត និងបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនេះ ពត៌មានទាំងអស់ត្រូវបានប្រមូលមកពីគណៈកម្មាធិការៀបចំការបោះឆ្នោត (គ.ជ.ប) ឯកសារមួយចំនួនពីអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា គេហរទំព័រដ្ឋផ្លូវការនានា និងជាពិសេសពីអ្នកតំណាងរាស្រ្ត និងបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តផ្ទាល់។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

របាយការណ៍ស្តីពីសវនកម្មបញ្ជីបោះឆ្នោត (VRA) នៅកម្ពុជា ឆ្នាំ២០១៣

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៣  / ប្រភពៈ វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI)

នៅក្នុងប្រទេសកម្ពុជា គណបក្សនយោបាយមួយចំនួន និងក្រុមអង្គការសង្គមស៊ីវិល បានសម្តែងក្តីបារម្ភពីភាពត្រឹមត្រូវនៃបញ្ជីបោះឆ្នោត និងកង្វះការជឿទុកចិត្តលើដំណើរការនៃការចុះឈ្មោះបោះឆ្នោត។ ការបញ្ជាក់ពីភាពត្រឹមត្រូវនៃបញ្ជីបោះឆ្នោតតាមរយៈសវនកម្មបញ្ជីបោះឆ្នោត (VRA) អាចជួយរកឱ្យឃើញ​ និងរារាំងការក្លែងបន្លំក្នុងការបោះឆ្នោត កែតម្រូវកំហុសឆ្គងផ្នែករដ្ឋបាល និងលើកកម្ពស់ការជឿទុកចិត្តពីសាធារណជនទូទៅ ក្នុងដំណើរការទៅថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ស្អាតស្អំ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖  / ប្រភពៈ

បាតដៃស្អាតស្អំ តំណាងអោយការប្រឆាំងអំពើពុករលួយ។ យុទ្ធនាការបាតដៃស្អាតស្អំផ្តល់ការអប់រំ និងមានគោលបំណងកាត់បន្ថយអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការលើកកម្ពស់ឯករាជ្យភាពនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៩  / ប្រភពៈ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ

របាយការណ៍នេះមានគោលបំណងក្នុងការកំណត់នូវបញ្ហាវិភាគ និងផ្តល់នូវដំណោះស្រាយចំពោះជំរើសរបស់អ្នកសារពត៌មានកម្ពុជាទាក់ទងនឹងក្រមសីលធម៌ ដែលបានទទួលឩបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

របាយការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៣  / ប្រភពៈ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល)

យោងតាមការសង្កេត តាមដាន ស្ថានភាពនយោបាយ និងរបាយការណ៍ស៊ើបអង្កេតបានកើតឡើងចាប់តាំងពីខែមករា ឆ្នាំ២០១៣ រហូតដល់ខែមិថុនា ឆ្នាំ២០១៣ បើទោះបីជាគ្មានអំពើហិង្សានយោបាយរហូតដល់របួស និងស្លាប់ធ្ងន់ធ្ងរ ប៉ុន្តែមានករណីគំរាមកំហែង បំភិតបំភ័យ និងការរំខានយាយីផ្នែកនយោបាយបានកើតឡើងជាបន្តបន្ទាប់ តាំងពីមូលដ្ឋានមកកំរិតថ្នាក់ជាតិ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

របាយការណ៍សង្ខេបការអង្កេត និងវាយតម្លៃលើការអនុវត្តន៍កម្មវិធីនយោបាយ ដែលមានសូចនាករច្បាស់លាស់របស់រាជរដ្ឋាភិបាល និងមន្រ្តីជាប់ឆ្នោតនីតិកាលទី៤នៃរដ្ឋសភា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៣  / ប្រភពៈ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល)

ដោយការសន្យា ក៏ដូចជាកម្មវិធីនយោបាយភាគច្រើនរបស់រាជរដ្ឋាភិបាលមានលក្ខណៈទូលំទូលាយ និងជាពិសេសមិនមានសូចនាករច្បាស់លាស់ ដែលជាហេតុនាំឱ្យពិបាកក្នុងការតាមដាន ថាតើការសន្យានោះសំរេចបានកំរិតណា​ ខុមហ្រ្វែលបានអនុវត្តគម្រោងឃ្លាំមើលការអនុវត្តន៏ការសន្យារបស់រាជរដ្ឋាភិបាល តាំងពីនីតិកាលទី៣នៃរដ្ឋសភា ហើយក៏បន្តឃ្លាំមើលការអនុវត្តន៍ការសន្យារបស់រាជរដ្ឋាភិបាលអាណត្តិទី៤នេះទៀត។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

របាយការណ៍ស្តីពីកិច្ចពិភាក្សារវាងអ្នកតំណាងរាស្រ្ត​ និងម្ចាស់ឆ្នោតនៅកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១១  / ប្រភពៈ វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI)

កិច្ចពិភាក្សានេះ បង្កើនចំណេះដឹង និងទំនាក់ទំនងរបស់អ្នកតំណាងរាស្រ្តជាមួយម្ចាស់ឆ្នោតរបស់ពួកគេ អប់រំប្រជាពលរដ្ឋអំពីតួនាទី និងការទទួលខុសត្រូវរបស់អ្នកតំណាងរាស្រ្តនៅក្នុងសង្គមប្រជាធិបតេយ្យ ក៏ដូចជាបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីជម្រើសនយោបាយរបស់ខ្លួន ព្រោះពួកគេមានឱកាសតិចតួ​ច​ក្នុងការស្តាប់នូវទស្សនៈ និងគោលនយោបាយផ្សេងៗពីគណបក្សដែលមិនកាន់អំណាច។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការអនុវត្តន៍អនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទនៅកម្ពជា ឆ្នាំ២០១០

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១១  / ប្រភពៈ គណៈកម្មាធិការនៃអង្គការមិនមែនរដ្ខាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW) និង គណៈកម្មធិការស្រ្តីកម្ពុជា (CAMBOW)

របាយការណ៍នេះ ផ្តោតការយកចិត្តទុកដាក់ចំពោះការវាយតម្លៃនៃការផ្សព្វផ្សាយ និងការអនុវត្តន៍អនុសញ្ញា CEDAW ចាប់តាំងពីរាជរដ្ឋាភិបាលបានចេញផ្សាយនូវរបាយការណ៍ឆ្នាំ ២០០៣ កន្លងមក។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

របាយការណ៍ស្តីពីស្ថានភាពសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១២  / ប្រភពៈ សាលារាជធានីភ្នំពេញ

របាយការណ៍បង្ហាញពីលទ្ធផលនៃ “ការវាយតម្លៃអំពីស្ថានភាពសហគមន៍អ្នកក្រីក្រនៅក្នុងរាជធានីភ្នំពេញ” ដែលត្រូវបានធ្វើឡើងដើម្បីប្រមូលពត៌មានមូលដ្ឋានស្តីពីស្ថានភាពសហគមន៍អ្នកក្រីក្រនៅក្នុងរាជធានីភ្នំពេញ។ ការសិក្សាអង្កេតត្រូវបានគ្រោងឡើង និងអនុវត្តដោយការិយាល័យអភិវឌ្ឍន៍សហគមន៍ក្រីក្រ នៃទីចាត់ការផែនការ និងវិនិយោគ សាលារាជធានីភ្នំពេញ។ ការិយាល័យអភិវឌ្ឍន៍សហគមន៍ក្រីក្របានសហការជាមួយ មន្ទីរផែនការរាជធានីភ្នំពេញ និងបានទទួលជំនួយបច្ចេកទេសពីអង្គការមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីការបោះឆ្នោតជាតិឆ្នាំ ២០១៣ របស់អង្គការតម្លាភាពកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៣  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា (TIC)

អង្គការតម្លាភាពកម្ពុជា (TIC) ក្រោមកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសម្ព័ន្ធសុចរិតភាព និងគណនេយ្យភាពសង្គម (CISA) មានការទទួលស្គាល់ដោយ គ.ជ.ប អោយធ្វើការសង្កេតទៅលើដំណើរការ​នៃការបោះឆ្នោតនៅកម្ពុជា  ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ គម្រោងនេះបានទទួលជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)។ វិទ្យាស្ថានជាតិ NDI បានទទួលការគាំទ្រពីជំនួយដ៏សប្បុរសនៃទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID)។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter