ឯកសារទើបបញ្ចូលថ្មី
ស្តង់ដារធុរកិច្ចអន្តរជាតិស្តីពីការប្រឆាំងនឹងការសូកប៉ាន់
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ តម្លាភាពកម្ពុជាឯកសារនេះពិនិត្យមើលលើស្តង់ដារអន្តរជាតិដែលមានស្រាប់ ទាក់ទងនឹងការប្រឆាំងនឹងការសូកប៉ាន់ និងបង្ហាញពីទិដ្ឋភាពទូទៅអំពីអត្ថប្រយោជន៍ និងបញ្ហាប្រឈមក្នុងការរួមបញ្ចូលស្តង់ដារទាំងនេះទៅក្នុងការអនុវត្តធុរកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ករណីសិក្សាក្នុងតំបន់ដែលទទួលបានជោគជ័យក្នុងការបញ្ចូលស្តង់ដារទាំងនេះ ក៏នឹងលើកយកមករៀបរាប់បង្ហាញនៅក្នុងឯកសារនេះផងដែរ។
ទាញយកៈ អង់គ្លេស | ខ្មែរកម្មវិធី Bribespot សម្រាប់ក្រុមហ៊ុនឯកជន
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ តម្លាភាពកម្ពុជាBribespot គឺជាកម្មវិធីសម្រាប់តាមដាន និងរាយការណ៍អំពីការសូកប៉ាន់ដោយអាណាមិក។ តាមរយៈការរាយការណ៍អំពីអំពើសូកប៉ាន់ដែលទទួលបានពីទស្សនៈរបស់វិស័យឯកជន អង្គការតម្លាភាពកម្ពុជាអាចកំណត់បាននូវទីតាំងនៃអំពើពុករលួយក្នុងវិស័យសំខាន់ៗ។ ព័ត៌មាននេះនឹងផ្តល់នូវវេទិកាដែលមានសម្អាងច្បាស់លាស់ដល់អង្គការតម្លាភាពកម្ពុជា សម្រាប់ធ្វើការតស៊ូមតិ ដើម្បីជម្រុញឱ្យមានការកែទម្រង់ក្នុងផ្នែកសំខាន់ៗសម្រាប់វិស័យឯកជន។
ទាញយកៈ អង់គ្លេស | ខ្មែរអ្វីទៅជាការព្រមព្រៀង”ដោយសេរី ជាមុន និងផ្តល់ព័ត៌មាន”? ៖ ការអនុវត្តសិទ្ធិសំរាប់សហគមន៍ជនជាតិដើមភាគតិចក្នុងការគ្រប់គ្រងដីធ្លី
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៣ / ប្រភពៈ អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA)នៅប្រទេសកម្ពុជា ប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទ ជាពិសេសសហគមន៍ជនជាតិដើមភាគតិចភាគច្រើនរស់នៅដោយពឹងផ្អែកទាំងស្រុងលើផលិតផលកសិកម្ម និងអនុផលព្រៃឈើ។ ការបាត់បង់ដីធ្លី និងធនធានធម្មជាតិ គឺជាបុព្វហេតុចំបងមួយ ដែលធ្វើឱ្យពួកគាត់រស់នៅក្នុងភាពក្រីក្រកាន់តែខ្លាំង។ សៀវភៅរូបភាពនេះ អាចជាជំនួយស្មារតី សម្រាប់ សហគមន៍ជនជាតិដើមភាគតិច ដើម្បីស្វែងយល់អំពីសិទ្ធិទាំងឡាយដែលពួកគេមានសម្រាប់ការពារដីធ្លី វប្បធម៌ និងធនធាននានារបស់ពួកគេ។
ទាញយកៈ អង់គ្លេស | ខ្មែរសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៣ / ប្រភពៈ អភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA)កម្មសិទ្ធិដីធ្លី ជាកម្មសិទ្ធិមួយមានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសហគមន៍ជនជាតិដើមភាគតិច។ ហេតុនេះ វាជាការចាំបាច់ណាស់ដែលពួកគេទាំងអស់ ត្រូវធ្វើការសិក្សា និងស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។ ដូច្នេះ សៀវភៅរូបភាពនេះទោះជាមិនមែនជាច្បាប់ តែវាអាចជាជំនួយស្មារតីសម្រាប់សហគមន៍ជនជាតិដើមភាគតិចក្នុងការចូលរួមស្វែងយល់អំពីជម្រើសនៃការកាន់កាប់ដីធ្លី។
ទាញយកៈ អង់គ្លេស | ខ្មែរការកែលម្អការផ្តល់សេវាសុខភាពនៅកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ អង្គការឃែរចាប់តាំងពីខែតុលា ឆ្នាំ២០១២មក គម្រោងបានផ្តោតទៅលើការកែលម្អលទ្ធភាពអាចទទួលបាន និងការប្រើប្រាស់សេវាសុខភាព ជាពិសេសនៅក្នុងសហគមន៍ដាច់ស្រយាល។ គម្រោងនេះផ្តោតលើការពង្រឹងជំនាញ និងការជម្រុញលើកទឹកចិត្ត ក្នុងចំណោមបុគ្គលិកសុខាភិបាលជួរមុខរួមមានឆ្មប និងអ្នកស្ម័គ្រចិត្តសុខភាពសហគមន៍ ដែលជាផ្នែកមួយនៃក្រុមទ្រទ្រង់សុខភាពភូមិ ដើម្បីឱ្យគ្រប់មូលដ្ឋានសុខាភិបាលអាចផ្តល់សេវាបានកាន់តែប្រសើរ។
ទាញយកៈ អង់គ្លេស | ខ្មែរ