ឯកសារទើបបញ្ចូលថ្មី
ព័ត៌មានថវិកា ឃុំ សង្កាត់ ក្រុង ស្រុក
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៧ / ប្រភពៈ API & TI Cambodiaព័ត៌មានថវិកា ឃុំ សង្កាត់ ក្រុង ស្រុក
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍សង្ខេបស្តីពី៖ ដំណើរការនៃការផ្តល់អាជ្ញាបណ្ណរុករករ៉ែនៅកម្ពុជាៈ ការវាយតម្លៃពីហានិភ័យ នៃអភិបាលកិច្ច
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៧ / ប្រភពៈ អង្គការតម្លាភាពកម្ពុជាការវាយតម្លៃពីហានិភ័យនៃអភិបាលកិច្ច គឺជាផ្នែកមួយនៃកម្មវិធី “វិស័យរ៉ែដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” របស់អង្គការតម្លាភាពអន្តរជាតិ ។ ការសិក្សានេះមានគោលបំណងដើម្បីស្វែងរកភាពខ្វះខាតនៅក្នុងប្រព័ន្ធ និងក្របខ័ណ្ឌច្បាប់នៃវិស័យរ៉ែ ដែលអាចបង្កឲ្យមានភាពមិនប្រក្រតីនៅក្នុងដំណើរការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាតនិងកិច្ចសន្យានានាពាក់ព័ន្ធនឹងអាជីវកម្មរ៉ែ ។ ការសិក្សានេះបានធ្វើការវាយតម្លៃពីហានិភ័យនៃអភិបាលកិច្ចដែលបង្កឡើងដោយភាពខ្វះចន្លោះ និងផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនសម្រាប់កាត់បន្ថយហានិភ័យដែលអាចកើតមានឡើង ។
ទាញយកៈ អង់គ្លេស | ខ្មែរសេចក្តីសង្ខេបស្តីពីធុរកិច្ច
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៧ / ប្រភពៈ អង្គការតម្លាភាពកម្ពុជាសេចក្តីសង្ខេបស្តីពីធុរកិច្ចរបស់កម្មវិធីពង្រឹងសុចរិតភាពធុរកិច្ចអង្គការតម្លាភាពកម្ពុជា ផ្ទុកនូវព័ត៌មាន សំខាន់ៗជាច្រើនសម្រាប់ក្រុមហ៊ុន សហគ្រាស និងវិស័យជននានា ក្នុងការលើកកម្ពស់គោលនយោបាយ សុចរិតភាពក្នុងវិស័យធុរកិច្ច។ ចាប់អារម្មណ៍ចង់ដឹងបន្ថែមពីគោលនយោបាយស្តីពី អំណោយ និង បដិសណ្ឋារកិច្ច ការរាយការណ៍ ការផ្តល់ប្រាក់សម្រាប់ការសម្របសម្រួល និងទំនាស់ផលប្រយោជន៍ដែររឺទេ? សេចក្តីសង្ខេបស្តីពីធុរកិច្ច មិនត្រឹមតែអាច ពន្យល់ពីសារសំខាន់នៃគោលនយោបាយទាំងនោះទេ ថែមទាំងផ្តល់នូវចំនុចស្នូលដែលគួរតែបញ្ចូលក្នុងគោល នយោបាយធុរកិច្ចទៀតផង។ សរុបមក សេចក្តីសង្ខេបស្តីពីធុរកិច្ច ឆ្លុះបញ្ចាំងពីគោលនយោបាយសំខាន់ៗ ចំនួន ៤ ដែលគ្រប់សារជីវកម្មគួរតែមាន លើសពីនេះទៀត វាក៏បានបង្ហាញពីប្រសិទ្ធិភាពរបស់គោលនយោបាយ និងក្របខ័ណ្ឌនានាក្នុងគោលការណ៍ផ្ទៃក្នុងរបស់សារជីវកម្មនោះ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ក្នុងការ ទទួលបានសៀវភៅសេចក្តីសង្ខេបនេះ សូមធ្វើការទំនាក់ទំនង់មកកាន់យើងខ្ញុំ តាមរយៈ pidorchhay@ticambodia.org
ទាញយកៈ អង់គ្លេស | ខ្មែរការអភិវឌ្ឍ លើទាសភាព “ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា”
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៦ / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូកិច្ចសម្ភាស និងការពិភាក្សាក្រុមបានលើកឡើងពីប្រធានបទជាច្រើនដូចជា៖ ព័ត៌មានលំអិតអំពីជីវិតរស់នៅប្រចាំថ្ងៃ និងការងាររបស់កម្មករ ស្ថានភាពហិរញ្ញវត្ថុ និងចំនួនទឹកប្រាក់ដែលពួកគាត់ ឬគ្រួសាររបស់ពួកគាត់ជំពាក់ម្ចាស់សិប្បកម្ម ព័ត៌មានទាក់ទឹងនឹងដើមហេតុដែលនាំឱ្យពួកគាត់មកធ្វើការនៅសិប្បកម្មផលិតឥដ្ឋ ការអនុវត្តកិច្ចសន្យាការងារ ការប្រើប្រាស់ពលកម្មកុមារ ការទទួលបានការសិក្សាអប់រំ និងគ្រោះថ្នាក់បង្កឡើងដោយគ្រឿងម៉ាស៊ីនជាដើម។
ទាញយកៈ អង់គ្លេស | ខ្មែរអំពើពុករលួយ និងប្រព័ន្ធអភិបាលកិច្ចប្រទេសកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ អង្គការតម្លាភាពកម្ពុជាកូនសៀវភៅដែលលោកអ្នកកំពុងកាន់ក្នុងដៃនេះ គឺជាសេចក្ដីសង្ខេបនៃរបាយការណ៍វាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិរបស់ប្រទេសកម្ពុជា។ ការវាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិរបស់ប្រទេសកម្ពុជា គឺជាកាារសិក្សាពីលក្ខណៈនៃប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសមួយ។ ការសិក្សានេះបានធ្វើឡើងនៅក្នុងប្រទេសជាង១០០រួមទាំងកម្ពុជាផងដោយផ្អែកលើវិធីសាស្រ្តស្រាវជ្រាវដែលបង្កើតឡើងនៅឯលេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិ ប្រចាំទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។
ទាញយកៈ អង់គ្លេស | ខ្មែរ