គោលបំណងនៃកម្មវិធីព្រៃឈើជាតិ គឺដើម្បីបង្កើតឱ្យមានក្របខណ្ឌសង្គម និងគោលនយោបាយសមស្របដ៏ស៊ីជម្រៅមួយសម្រាប់ការគ្រប់គ្រងព្រៃឈើគ្រប់ប្រភេទប្រកបដោយនិរន្តភាព។ ឯកសារនេះ បានកំណត់យ៉ាងពិស្តារអំពីការងារសំខាន់ៗក្នុងវិស័យព្រៃឈើដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៩ ដោយមានចែងលម្អិតអំពីផែនការ និងវិធីសាស្រ្តក្នុងការអនុវត្តការងារទាំងអស់ក្នុងវិស័យព្រៃឈើ។
ទាញយកៈ អង់គ្លេស | ខ្មែរទម្រង់អត្ថបទនេះអធិប្បាយអំពីសារៈសំខាន់ក្នុងការអភិរក្សព្រៃឈើ និងសត្វព្រៃនៅក្នុងខេត្តមណ្ឌលគិរីដែលចែកចេញជាពីរផ្នែកសំខាន់ៗគឺ ផ្នែកទីមួយអធិប្បាយអំពីតំបន់អភិរក្សសំខាន់ៗនៅលើពិភពលោក និងលក្ខណៈពិសេសនានារបស់វា និងផ្នែកទីពីរនឹងគូសបញ្ជាក់អំពីខេត្តមណ្ឌលគិរីដែលមានសារៈសំខាន់ និងសក្តានុពលភាពសម្រាប់ការអភិរក្សជីវៈចម្រុះ និងអធិប្បាយអំពីតំបន់ការពារសំខាន់ៗ។
ទាញយកៈ អង់គ្លេស | ខ្មែរសម្តៅដល់ការចុះបញ្ជីដីធ្លីមួយប្រភេទដែលខុសពីការចុះបញ្ជីដីតាមលក្ខណៈជាប្រព័ន្ធ ពោលគឺអ្នកកាន់កាប់ដី ឬភោគីជាអ្នកស្នើសុំចុះបញ្ជីដី ដោយប្រើពាក្យស្នើសុំដែលមានគម្រូស្រាប់ ហើយដាក់ពាក្យស្នើសុំនោះទៅកាន់ការិយាល័យរដ្ឋបាលសុរិយោដី (ភូមិបាល)ស្រុក ដោយឆ្លងយោបល់ពីលោកមេភូមិ-មេឃុំ ។
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍នេះនឹងបង្ហាញពីភាពផ្ទុយគ្នាពីកាតព្វកិច្ចដែលប្រទេសកម្ពុជាត្រូវអនុវត្តតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ តើហេតុដូចម្តេចដែលប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គ្មានឱកាសក្នុងការចូលរួម និងពិគ្រោះយោបល់មុនពេលបណ្តេញពួកគាត់ចេញ។
ទាញយកៈ អង់គ្លេស | ខ្មែរដើម្បីរួមចំណែកដោះស្រាយវិវាទដីធ្លី អង្គការជីវិតថ្លៃថ្នូរ (LWD) និងអង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) បានធ្វើការសិក្សាមួយស្តីពីវិវាទដីធ្លីនៅក្នុងតំបន់ប្រតិបត្តិដែលបានជ្រើសរើស របស់អង្គការជីវិតថ្លៃថ្នូរ ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅអំពីក្របខណ្ឌច្បាប់ និងបទបញ្ញត្តិនានាដែលមានទាក់ទងនឹងសិទ្ធិកាន់កាប់ដីធ្លី ការទទួលបានដីធ្លី និងដំណោះស្រាយវិវាទដីធ្លី ជាពិសេសនៅទីជនបទ។
ទាញយកៈ អង់គ្លេស | ខ្មែរកាលពីខែ មីនា ឆ្នាំ ២០០៣ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ ដែលមានសក្តានុពលល្អ ដោយមានគោលបំណងបែកចែកដីជូនប្រជាពលរដ្ឋកម្ពុជាដែលក្រីក្រ និងគ្មានដីតាមរយៈសម្បទានដីសង្គមកិច្ច។ ១ ទោះជាយ៉ាងណា ក៏ដោយ កម្មវិធីសម្បទានដីសង្គមកិច្ចខ្លះ នៃកម្មវិធីសម្បទានដីសង្គមកិច្ចជំហានទី១ ត្រូវបានអនុវត្តដោយមិនធ្វើការពិចារណាទាល់តែសោះ ទៅលើក្របខណ្ឌគតិយុត្តិ និងមិនបានជោគជ័យ។ ២ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ត្រូវបានបង្កើតឡើងដើម្បីបង្ហាញថា កម្មវិធីដីសម្បទានសង្គមកិច្ចអាចចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅជនបទ តាមរយៈការផ្ទេរដីទៅឲ្យប្រជាពលរដ្ឋកម្ពុជាដែលគ្មានដីសម្រាប់កសាងលំនៅស្ថាននិងប្រកបរបរកសិកម្ម។
ទាញយកៈ អង់គ្លេស | ខ្មែរគោលបំណងនៃរបាយការណ៍នេះ គឺសំដៅផ្តល់ឯកសារជាភស្តុតាងអំពីវិវាទដីធ្លីសារពត៌មានដែលបានបោះផ្សាយ កិច្ចប្រជុំជាមួយសមាជិកបណ្តាញសិទ្ធិដីធ្លីនិងលំនៅឋាន (LAHRiN) និងតាមរយៈការចុះប្រមូលទិន្នន័យផ្ទាល់។ របាយការណ៍នេះ សំដៅបង្កើនការយល់ដឹង និងស្វែងយល់អំពីស្ថានភាពបច្ចុប្បន្នទាក់ទិននឺងវិវាទដីធ្លី និងបំពេញមុខងារជាធនធានមួយសម្រាប់ភាគីពាក់ព័ន្ធផ្សេងទៀតដែលធ្វើការលើបញ្ហាដីធ្លី រួមមានជាអាទិ៍ រាជរដ្ឋាភិបាល និងមន្រ្តីរាជការ ម្ចាស់ជំនួយ សមាជិកបណ្តាញ LAHRiN សង្គមស៊ីវិលកម្ពុជា និងអន្តរជាតិ និងអ្នកសិក្សាស្រាវជ្រាវ។ របាយការណ៍នេះ ក៏នឹងផ្តល់ផងដែរនូវកម្រងឯកសារដែលវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងក្រុមផ្សេងទៀតអាចប្រើដើម្បីអាចធ្វើការងារតស៊ូមតិដើម្បីលើកស្ទួយសុវត្ថិភាពនៃការកាន់កាប់ដីធ្លីសម្រាប់ប្រជាជនក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរដូចករណីនៅតំបន់ជនជាតិដើមភាគតិចជាច្រើននៅកម្ពុជា សហគមន៍ព្រៃឡង់ជំទាស់នឹងវត្តមានសម្បទានដីសេដ្ឋកិច្ចនៅលើទឹកដីរបស់ពូកគេ និងមានកង្វល់ជាខ្លាំងអំពីសន្តិសុខរបស់ពួកគេទៅអនាគត។ ប្រជាជនដែលបានចូលរួមក្នុងការសិក្សានេះភាគច្រើនយល់ថា ការបាត់បង់ព្រៃឈើមិនបាននាំមកនូវអ្វីក្រៅពីមហន្តរាយឡើយ។ ដូចជាអ្វីដែលបានកើតឡើងនៅតំបន់ផ្សេងទៀតដែរ ក្រៅពីមិនបានផ្តល់ផលប្រយោជន៍ដល់សហគមន៍ជនបទ ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចត្រូវបានមើលឃើញថាបានបង្កឱ្យសហគមន៍បាត់បង់ដីធ្លី និងធ្លាក់ក្នុងភាពក្រីក្រ។
ទាញយកៈ អង់គ្លេស | ខ្មែររដ្ឋាភិបាលតែងតែដោះសារជានិច្ច ដោយម្តងនិយាយយ៉ាងនេះ ហើយក្រោយមកនិយាយយ៉ាងនោះ ពេលត្រូវបណ្តេញប្រជាពលរដ្ឋដោយបង្ខំចេញពីលំនៅឋាន ដែលពួកគេបានកាន់កាប់រស់នៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ រួចបញ្ជូនឱ្យទៅរស់នៅតំបន់ឆ្ងាយៗ ខ្វះហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានដើម្បីរស់នៅ ព្រមទាំងបាត់បង់ដីស្រែចម្ការសម្រាប់ទ្រទ្រង់គ្រួសារ និងបន្តឱ្យកូនចៅជំនាន់ក្រោយ— តើនេះជាការចាំបាច់សម្រាប់ “ការអភិវឌ្ឍ” ឬ ?
ទាញយកៈ អង់គ្លេស | ខ្មែរដោយឃើញមានបញ្ហាបាត់បង់ព្រៃឈើ និងផលប៉ះពាល់បរិស្ថាន សង្គម និងវប្បធម៌ប្រជាពលរដ្ឋកម្ពុជា ជាពិសេសជនជាតិភាគតិចដែលនៅតំបន់នោះ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បានសម្របសម្រួលអង្គការសមាជិកបណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ អង្គការដៃគូដែលធ្វើកិច្ចការលើគម្រោងដីធ្លី និងធនធានធម្មជាតិបានចុះស៊ើបអង្កេតប្រមូលពត៌មានពិតប្រាកដ ដែលអាចជឿជាក់បានដើម្បីប្រើប្រាស់ជាភស្តុតាងជាក់លាក់ ក្នុងការតស៊ូមតិ ដើម្បីឱ្យមានដំណោះស្រាយ។
ទាញយកៈ អង់គ្លេស | ខ្មែរ