របាយការណ៍នេះ បានស្វែងរកការស្រាវជ្រាវ និងបានពណ៌នានូវករណីដទៃទៀតជាច្រើននៅក្នុងពាក្យបណ្តឹងឆ្នាំ ២០០៩ ហើយនឹងដើម្បីធ្វើការស៊ើបអង្កេត នូវអ្វីៗដែលបានកើតឡើងចាប់តាំងពីពេលនោះផងដែរ។ តើមានបញ្ហាជាក់លាក់អ្វីខ្លះ ដែលជាប់ទាក់ទិនទៅនឹងពាក្យបណ្តឹងទាំងនោះ? នៅពេលដែលសហគមន៍ទាំងឡាយស្វែងរកការទាក់ទងជាមួយរដ្ឋាភិបាលរបស់ខ្លួនតាមរយៈនីតិវិធីច្បាប់ តើបានលទ្ធផលអ្វីខ្លះទៅ?
ទាញយកៈ អង់គ្លេស | ខ្មែរគោលបំណងសំខាន់នៃការសិក្សានេះ គឺស្វែងយល់ពីស្ថានភាពជីវភាពបច្ចុប្បន្នរបស់ប្រជាពលរដ្ឋ ដែលនឹងត្រូវទទួលរងផលប៉ះពាល់ដោយសារគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ និងដើម្បីបង្ហាញពីទស្សនៈ និងការយល់ដឹងរបស់ប្រជាពលរដ្ឋទៅលើគម្រោង ផលប៉ះពាល់ ការផ្ដល់សំណង និងការតាំងទីលំនៅថ្មី។
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍នេះ មានបំណងនឹងអធិប្បាយ អនុលោមតាមទស្សនវិស័យអភិវឌ្ឍន៍ និងសិទ្ធិមនុស្ស ដើម្បីឲ្យមានលក្ខណៈទូលំទូលាយ ពាក់ព័ន្ធនឹងបញ្ហាសម្បទានសេដ្ឋកិច្ច វិវាទដីធ្លី ការបណ្តេញចេញពីលំនៅដ្ឋាន ដោយបង្ខំ និងការទន្ទ្រានលើ ធនធានធម្មជាតិ។ ទោះជាយ៉ាងនេះក្តី ឧស្សាហកម្មរុករកធនធានរ៉ែ គឺស្ថិតនៅក្រៅ វិសាលភាពរបាយការណ៍នេះ។
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍នេះសម្អាងលើការស៊ើបអង្កេតដែលបានធ្វើដោយអង្គការ Global Witness (សាក្សីពិភពលោក) នៅក្នុងឆ្នាំ ២០០៨ ហើយរបាយការណ៍នេះផ្តោតលើមួយផ្នែកនៃបាតុភូតដ៏ធំទូលាយនេះ គឺវិស័យប្រេង ឧស័្មន និងធាតុរ៉ែដែែលកំពុងលូតឡើង។ របាយការណ៍នេះ លើកហេតុផលដើម្បីឱ្យរដ្ឋាភិបាលកម្ពុជា ហើយនិងទាយកអន្តរជាតិរបស់ប្រទេសកម្ពុជា ពង្រឹងអភិបាលកិច្ចលើធនធានទាំងនេះ។
ទាញយកៈ អង់គ្លេស | ខ្មែរ