នៅប្រទេសកម្ពុជា ជនដែលមានមមុខងារការពារច្បាប់ ជាញឹកញយគឺជាជនដែលប្រព្រឹត្តអំពើរំលោភបំពានដ៏អាក្រក់បំផុត។ ជាពិសេស ស្ត្រីប្រកបរបរផ្លូវភេទដឹងការពិតទាក់ទងនឹងរឿងទាំងនេះ។ ស្ត្រី និងកុមារដែលពាក់ព័ន្ធក្នុងមុខរបរផ្លូវភេទប្រឈមនឹងការវាយដំ ការរំលោភសេពសន្ថវៈ ការបៀតបៀនកេរ្តិ៍ខ្មាស ការជំរិតយកប្រាក់ ការចាប់ខ្លួន និងការឃុំខ្លួនដោយបំពាន ការធ្វើការងារដោយបង្ខំ និងការប្រព្រឹត្តបែបបន្ទាបបន្ថោក និងឃោរឃៅដទៃទៀតក្នុងកណ្ដាប់ដៃរបស់នគរបាល ឆ្មាំសន្តិសុខការពារសួនច្បារសាធារណៈ មន្ត្រីរដ្ឋាភិបាល និងជនទាំងឡាយដែលធ្វើការនៅក្នុងមជ្ឈមណ្ឌល និងការិយាល័យដែលគ្រប់គ្រងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
អ្នកប្រកបរបរផ្លូវភេទបានប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សថា មន្ត្រីនគរបាលបានវាយលើពួកគេដោយប្រើកណ្ដាប់ដៃ ព្រនង់ ដំបងឈើ និងការប្រើដំបងឆក់។ មន្ត្រីនគរបាលបានគម្រាមកំហែងអ្នកប្រកបរបរផ្លូវភេទដោយអាវុធផងដែរ។ ក្នុងឱកាសខ្លះ មន្ត្រីនគរបាលបានរំលោភសេពសន្ថវៈស្រ្តីប្រកបរបរផ្លូវភេទក្នុងអំឡុងពេលដែលពួកគេស្ថិតនៅក្នុងការឃុំឃាំងរបស់នគរបាល។ អ្នកប្រកបរបរផ្លូវភេទខ្លះបានពណ៌នាអំពីស្ថានភាពនៃការជាប់ឃុំឃាំងរបស់ពួកគេនៅក្នុងមជ្ឈមណ្ឌលសង្គមកិច្ច ថាជាការគួរឱ្យរន្ធត់ជាមួយនឹងការដាក់កំហិតដល់សេរីភាពក្នុងការធ្វើដំណើរ ទទួលរង ឬបានឃើញការវាយដំ ឬការរំលោភសេបសន្ថវៈ និងមានអាហារ និងការថែទាំសុខភាពមិនគ្រប់គ្រាន់ជាដើម។
ទាញយកៈ អង់គ្លេស | ខ្មែរ
(សេចក្ដីសង្ខេប)
ពេលថ្ងៃត្រង់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ មនុស្សប្រមាណ២០នាក់បានវាយប្រហារដ៏សាហាវលើតំណាងរាស្ត្រប្រឆាំងពីររូប នៅពេលពួកគេចេញពីរដ្ឋសភាបន្ទាប់ពីបាតុកម្មប្រឆាំងពួកប្រឆាំងនៅខាងក្រៅអាគាររដ្ឋសភា។ គង់ សភា និងញ៉យ ចំរើន មកពីគណបក្សសង្គ្រោះជាតិ (គសជ) ត្រូវបានអូសចេញពីឡានពួកគេ និងរងនូវការវ៉ៃដំ ទាត់ធាក់ និងលោតទន្រ្ទំពីលើ។
សភា និងចំរើន រងរបួសពាសពេញខ្លួន។ សភាបាក់ក្ដោងច្រមុះ ហើយ និងជាំលើក្បាល។ ការទាត់ធាក់ជាច្រើននៅលើខ្នងបណ្ដាលឱ្យឈឺយ៉ាងខ្លាំងនៅត្រង់ចង្កេះ។ រូបគេគ្រេចម្រាមដៃ និងជាំស្មងជើង។ ក្រដាសត្រចៀកស្ដាំរបស់គាត់ត្រូវរហែកបណ្ដាលឱ្យធ្វើការវះកាត់។ ចំរើនបានបាក់ឆ្អឹងកដៃបីកន្លែង។ លោកត្រូវវះកាត់ឆ្អឹងរង្វង់ភ្នែករយៈពេលប្រាំម៉ោងដោយឆ្អឹងខាងក្រោមនៃរង្វង់ភ្នែកបានបាក់ចូលទៅក្នុងរង្វង់ភ្នែកធ្វើឱ្យមានគ្រោះថ្នាក់ដល់ភ្នែក។ គាត់ក៏ត្រូវបាក់ក្ដោងច្រមុះ បាក់ធ្មេញមុខមួយ ជាំកដៃខាងឆ្វេង និងឈឺទ្រូងខ្លាំងផងដែរ។
ទាញយកៈ អង់គ្លេស | ខ្មែរ
គោលបំណងសំខាន់នៃការសិក្សានេះ គឺស្វែងយល់ពីស្ថានភាពជីវភាពបច្ចុប្បន្នរបស់ប្រជាពលរដ្ឋ ដែលនឹងត្រូវទទួលរងផលប៉ះពាល់ដោយសារគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ និងដើម្បីបង្ហាញពីទស្សនៈ និងការយល់ដឹងរបស់ប្រជាពលរដ្ឋទៅលើគម្រោង ផលប៉ះពាល់ ការផ្ដល់សំណង និងការតាំងទីលំនៅថ្មី។
ទាញយកៈ អង់គ្លេស | ខ្មែរ