គោលការណ៍ណែនាំស្តីពីការរាយការណ៍ ដែលគោរពតាមសមភាពយេនឌ័រ
ទាញយកៈ អង់គ្លេស | ខ្មែរ
គោលបំណងនៃការសិក្សានេះ គឺដើម្បី៖
(១) ចងក្រងជាឯកសារនូវការវិវឌ្ឍនានាថ្មីៗទាក់ទងនឹងតួនាទីដឹកនាំរបស់ស្រ្តី និងយុវជនក្នុងប្រទេសកម្ពុជា
(២) កំណត់រកវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់យុវជន និងស្រ្តី ដើម្បីអាចចូលរួមក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និង
(៣) លើកឡើងនូវអនុសាសន៍ជាក់លាក់សម្រាប់រដ្ឋាភិបាល អង្គការ/បណ្ដាញសង្គមស៊ីវិល និងស្ថាប័នអប់រំ ដើម្បីអាចលើកកម្ពស់ស្រ្តី និងយុវជននៅក្នុងតួនាទីដឹកនាំប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ។
ទាញយកៈ អង់គ្លេស | ខ្មែរ
កិច្ចសម្ភាស និងការពិភាក្សាក្រុមបានលើកឡើងពីប្រធានបទជាច្រើនដូចជា៖ ព័ត៌មានលំអិតអំពីជីវិតរស់នៅប្រចាំថ្ងៃ និងការងាររបស់កម្មករ ស្ថានភាពហិរញ្ញវត្ថុ និងចំនួនទឹកប្រាក់ដែលពួកគាត់ ឬគ្រួសាររបស់ពួកគាត់ជំពាក់ម្ចាស់សិប្បកម្ម ព័ត៌មានទាក់ទឹងនឹងដើមហេតុដែលនាំឱ្យពួកគាត់មកធ្វើការនៅសិប្បកម្មផលិតឥដ្ឋ ការអនុវត្តកិច្ចសន្យាការងារ ការប្រើប្រាស់ពលកម្មកុមារ ការទទួលបានការសិក្សាអប់រំ និងគ្រោះថ្នាក់បង្កឡើងដោយគ្រឿងម៉ាស៊ីនជាដើម។
ទាញយកៈ អង់គ្លេស | ខ្មែរ
កូនសៀវភៅដែលលោកអ្នកកំពុងកាន់ក្នុងដៃនេះ គឺជាសេចក្ដីសង្ខេបនៃរបាយការណ៍វាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិរបស់ប្រទេសកម្ពុជា។ ការវាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិរបស់ប្រទេសកម្ពុជា គឺជាកាារសិក្សាពីលក្ខណៈនៃប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសមួយ។ ការសិក្សានេះបានធ្វើឡើងនៅក្នុងប្រទេសជាង១០០រួមទាំងកម្ពុជាផងដោយផ្អែកលើវិធីសាស្រ្តស្រាវជ្រាវដែលបង្កើតឡើងនៅឯលេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិ ប្រចាំទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។
ទាញយកៈ អង់គ្លេស | ខ្មែរ
ប្រទេសកម្ពុជាមានចំនួនប្រជាជនក្មេងដែលមានអាយុក្រោម១៥ឆ្នាំ ចំនួន៣៩%នៃចំនួនប្រជាជនសរុបនៅក្នុងឆ្នាំ២០០៤ ដែលភាគរយនេះថយចុះពី ចំនួន៤៣%កាលពីឆ្នាំ១៩៩៨។ គិតត្រឹមឆ្នាំ២០០៤ អត្រាអ្នកនៅក្នុងបន្ទុកដែលបង្ហាញពីចំនួនកុមារ និងមនុស្សចាស់គិតជាភាគរយនៃក្រុមមនុស្សវ័យកណ្ដាលមានចំនួន ៧៤%។ យុវជនដែលអាយុចន្លោះ១៥-២៤ឆ្នាំមានចំនួន២២%នៃចំនួនប្រជាជនសរុបនៅក្នុងឆ្នាំនោះ។ យុវជនក្នុងចំនួនដ៏ច្រើនកំពុងបោះជំហានចូលទៅក្នុងកម្លាំងការងារដែលនោះ គឺជាលទ្ធផលនៃកំណើនចំនួនកុមារយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទសវត្សរ៍១៩៨០។ វិធានការនានាត្រូវតែយកមកអនុវត្តដើម្បីធានាឱ្យបានច្បាស់ថា ចំនួនយុវជនមិនបន្ថែមលើចំនួនអ្នកមានការងារធ្វើមិនគ្រប់គ្រាន់នៅតាមតំបន់ជនបទ ឬធ្វើឱ្យមានអត្រាអ្នកគ្មានការងារធ្វើនៅទីក្រុងកាន់តែខ្ពស់ជាងមុននោះឡើយ ប៉ុន្តែផ្ទុយទៅវិញចូលរួមចំណែកជំរុញដល់កំណើន និងការអភិវឌ្ឍតាមរយៈការងារប្រកបដោយផលិតភាព។
ទាញយកៈ អង់គ្លេស | ខ្មែរ
របាយការណ៍នេះសង្ខេបពីបទបង្ហាញ ការពិភាក្សារបស់វាគ្មិន និងការពិភាក្សាក្រុមតូចផ្សេងៗដែលបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចពិភាក្សាពិគ្រោះយោបល់ថ្នាក់ជាតិ បន្ទាប់ពីការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់ (UPR) ឆ្នាំ២០១៤ ដែលរៀបចំឡើងដោយ ម.ស.ម.ក និងការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរ
របាយការណ៍នេះសង្ខេបពីបញ្ហា និងអនុសាសន៍ដែលយុវជនបានពិភាក្សា និងលើកឡើងនៅក្នុងសិក្ខាសាលា ស្ដីពី យុវជន និងកំណែទម្រង់ការបោះឆ្នោត។ សិក្ខាសាលានេះមានគោលបំណងផ្ដល់ឱកាសឱ្យយុវជនចូលរួមកំណត់ពីបញ្ហាព្រួយបារម្ភសំខាន់ៗដែលទាក់ទងនឹងកំណែទម្រង់ការបោះឆ្នោត និងបង្កើតអនុសាសន៍ព្រមទាំងរៀនអំពីបញ្ហាសំខាន់ៗទាក់ទងនឹងការចូលរួមក្នុងវិស័យនយោបាយ និងកំណែទម្រង់ការបោះឆ្នោត។
ទាញយកៈ អង់គ្លេស | ខ្មែរ
“ស្បែកដាច់ជាប់ខ្សែភ្លើង”
ការចាប់ខ្លួនខុសច្បាប់ ការឃុំឃាំងតាមអំពើចិត្ត និងទារុណកម្មលើអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា
ប្រជាពលរដ្ឋកម្ពុជាដែលប្រើប្រាស់គ្រឿងញៀនបដិសេដទស្សនៈដែលថា ការញៀនគ្រឿងញៀនគឺជាស្ថានភាពបង្កការឈឺចាប់ដោយខ្លួនឯងដែលបណ្ដាលមកពីភាពឥតសណ្ដាប់ធ្នាប់នៃចរិត ឬកំហុសឆ្គងផ្លូវចិត្ត។ នៅពេលអង្គការឃ្លាំមើលសិទ្ធិមនុស្សបានសម្ភាសអ្នកទាំងនោះ ពួកគេបាននិយាយចេញមកដោយបើកចំហ ប្រើប្រាស់ពាក្យសំដីស្រទន់ និងសុភាពរាបសារដូចៗគ្នា។ ពួកគេបាននិយាយដោយស្មោះត្រង់នូវទុក្ខលំបាកនៃកុមារភាពរបស់ពួកគេអំពីជីវិតនៅតាមវិថីនានា ឬអំពីការធំដឹងក្ដីរបស់ពួកគេនៅក្នុងជំរុំជនភៀសខ្លួននៅប្រទេសថៃ។
ទាញយកៈ អង់គ្លេស | ខ្មែរ
អត្ថបទវិភាគផ្លូវច្បាប់នេះមានគោលបំណងពិនិត្យមើលថាតើការចោទប្រកាន់ទៅលើជនត្រូវចោទទាំងបួននាក់នោះ ព្រមទាំងរយៈពេលយូរនៃការឃុំខ្លួនបណ្ដោះអាសន្នទៅលើអ្នកដែលជាប់ឃុំទាំងបីនាក់នោះមានហេតុផលសមរម្យ និងមានភស្ដុតាងគាំទ្រគ្រប់គ្រាន់ដែរឬយ៉ាងណា។ ការវិភាគផ្លូវច្បាប់នេះមានគោលបំណង៖
១. លើកឡើងពីបរិបទ និងសាវតារជាក់ស្ដែងនៅក្នុងករណីនេះ
២. បង្ហាញពីសាវតារនៃអង្គហេតុ និងការចោទប្រកាន់ទៅលើជនត្រូវចោទទាំងបួននាក់ ការឃុំខ្លួនទៅលើជនត្រូវចោទទាំងបីនាក់ និងការនីរទេសខ្លួនរបស់លោក អាឡិច ដោយបង្ខំពីប្រទេសកម្ពុជា
៣. លើកឡើងពីទិដ្ឋភាពទូទៅជុំវិញការអនុវត្តច្បាប់ជាតិ និងកាតព្វកិច្ចចំពោះបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ
៤. វិភាគទៅលើការចោទប្រកាន់ និងការលើកយកច្បាប់មកអនុវត្តចំពោះអង្គហេតុដែលកើតឡើង
៥. ពិនិត្យមើលទៅលើបញ្ហាផ្លូវច្បាប់ដែលពាក់ព័ន្ធក្នុងនោះរួមទាំងសិទ្ធិមានវត្តមានក្នុងពេលជំនុំជម្រះរបស់លោក អាឡិច និងនិត្យានុកូលភាពនៃការឃុំខ្លួនបណ្ដោះអាសន្នរយៈពេលយូរទៅលើអ្នកជាប់ឃុំបីនាក់នោះ
៦. ធ្វើសេចក្ដីសន្និដ្ឋានជុំវិញការឃុំខ្លួនបណ្ដោះអាសន្នរយៈពេលយូរទៅលើសកម្មជនទាំងបីនាក់គឺធ្វើឡើងតាមតែអំពើចិត្ត ព្រោះថាការសមគំនិតក្នុងបទល្មើសនោះមិនសមនឹងទាក់ទងជាមួយនឹងលោក អាឡិច ឡើយហើយការចោទប្រកាន់ទៅលើជនត្រូវចោទទាំងបីនាក់នោះគ្មានមូលដ្ឋានច្បាស់លាស់ដោយសារកង្វះភស្ដុតាងដាក់បន្ទុកទៅលើអ្នកទាំងនោះ។
ការវិភាគនេះ គឺជាការរួមចំណែកមូយលើការពិចារណាលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដោយផ្តល់នូវការវិភាគលើទិដ្ឋភាពសំខាន់ៗមួយចំនួននៃការផ្តួចផ្តើមនេះ ក្នុងគោលបំណងផ្តល់នូវការវិភាគប្រកបដោយស្ថាបនា ចំពោះដំណើរការនៃការធ្វើសេចក្តីព្រាងច្បាប់នេះ ដែលបានរួមបញ្ចូលនូវបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនានាដែលពាក់ព័ន្ធ។
ទាញយកៈ អង់គ្លេស | ខ្មែរ