National Survey on Accountability and Transparency of Public Healthcare in Cambodia

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ 2020  / ប្រភពៈ Transparency International Cambodia

This report presents the findings of a nationally representative survey seeking to understand and quantify citizens’ perceptions and attitudes toward transparency and accountability of public healthcare in Cambodia, as well as their awareness and experience in seeking the services in the country. This survey took place in October 2017, collecting responses from 1,596 individuals from 200 villages in 100 communes across all 25 provinces of Cambodia.

ទាញយកៈ អង់គ្លេស  |  ខ្មែរ

របាយការណ៍សង្ខេបស្ដីពី ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងយុវជនក្នងប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០២០  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

គោលបំណងនៃការសិក្សានេះ គឺដើម្បី៖

(១) ចងក្រងជាឯកសារនូវការវិវឌ្ឍនានាថ្មីៗទាក់ទងនឹងតួនាទីដឹកនាំរបស់ស្រ្តី និងយុវជនក្នុងប្រទេសកម្ពុជា

(២) កំណត់រកវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់យុវជន និងស្រ្តី ដើម្បីអាចចូលរួមក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និង

(៣) លើកឡើងនូវអនុសាសន៍ជាក់លាក់សម្រាប់រដ្ឋាភិបាល អង្គការ/បណ្ដាញសង្គមស៊ីវិល និងស្ថាប័នអប់រំ ដើម្បីអាចលើកកម្ពស់ស្រ្តី និងយុវជននៅក្នុងតួនាទីដឹកនាំប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សេចក្ដីសង្ខេបស្ដីពីវិស័យសាធារណៈ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៨  / ប្រភពៈ តម្លាភាពកម្ពុជា
របាយការណ៍សង្ខេបនេះមានគោលបំណងផ្តល់ជូនអ្នកអាននូវចំនេះដឹងច្បាស់លាស់ដើម្បីយល់ដឹងកាន់តែច្បាស់អំពីវិស័យសាធារណៈនៅក្នុងប្រទេសកម្ពុជា។
ទាញយកៈ អង់គ្លេស  |  ខ្មែរ

របាយការណ៍សង្ខេបស្ដីពី គណនេយ្យភាព និងតម្លាភាពនៃដំណើរការថវិកា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៨  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

Through a nationally representative survey of 1,596 individuals residing across all 25 provinces of Cambodia, this survey report aims to: a) understand and quantify citizens’ perceptions and attitudes regarding the transparency and accountability of budgets in Cambodia; and b) understand and quantify citizens’ awareness and experience in dealing with budget and budgeting issues in the country.

ទាញយកៈ អង់គ្លេស  |  ខ្មែរ

របាយការណ៍សង្ខេបស្តីពី៖ ដំណើរការនៃការផ្តល់អាជ្ញាបណ្ណរុករករ៉ែនៅកម្ពុជាៈ ការវាយតម្លៃពីហានិភ័យ នៃអភិបាលកិច្ច

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៧  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

ការវាយតម្លៃពីហានិភ័យនៃអភិបាលកិច្ច គឺជាផ្នែកមួយនៃកម្មវិធី “វិស័យរ៉ែដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” របស់អង្គការតម្លាភាពអន្តរជាតិ ។ ការសិក្សានេះមានគោលបំណងដើម្បីស្វែងរកភាពខ្វះខាតនៅក្នុងប្រព័ន្ធ និងក្របខ័ណ្ឌច្បាប់នៃវិស័យរ៉ែ ដែលអាចបង្កឲ្យមានភាពមិនប្រក្រតីនៅក្នុងដំណើរការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាតនិងកិច្ចសន្យានានាពាក់ព័ន្ធនឹងអាជីវកម្មរ៉ែ ។​ ការសិក្សានេះបានធ្វើការវាយតម្លៃពីហានិភ័យនៃអភិបាលកិច្ចដែលបង្កឡើងដោយភាពខ្វះចន្លោះ និងផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនសម្រាប់កាត់បន្ថយហានិភ័យដែលអាចកើតមានឡើង ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការអភិវឌ្ឍ លើទាសភាព “ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា”

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ

កិច្ចសម្ភាស និងការពិភាក្សាក្រុមបានលើកឡើងពីប្រធានបទជាច្រើនដូចជា៖ ព័ត៌មានលំអិតអំពីជីវិតរស់នៅប្រចាំថ្ងៃ និងការងាររបស់កម្មករ ស្ថានភាពហិរញ្ញវត្ថុ និងចំនួនទឹកប្រាក់ដែលពួកគាត់ ឬគ្រួសាររបស់ពួកគាត់ជំពាក់ម្ចាស់សិប្បកម្ម ព័ត៌មានទាក់ទឹងនឹងដើមហេតុដែលនាំឱ្យពួកគាត់មកធ្វើការនៅសិប្បកម្មផលិតឥដ្ឋ ការអនុវត្តកិច្ចសន្យាការងារ ការប្រើប្រាស់ពលកម្មកុមារ ការទទួលបានការសិក្សាអប់រំ និងគ្រោះថ្នាក់បង្កឡើងដោយគ្រឿងម៉ាស៊ីនជាដើម។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

អំពើពុករលួយ និងប្រព័ន្ធអភិបាលកិច្ចប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

កូនសៀវភៅដែលលោកអ្នកកំពុងកាន់ក្នុងដៃនេះ គឺជាសេចក្ដីសង្ខេបនៃរបាយការណ៍វាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិរបស់ប្រទេសកម្ពុជា​។ ការវាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិរបស់ប្រទេសកម្ពុជា​ គឺជាកាារសិក្សាពីលក្ខណៈនៃប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសមួយ។ ការសិក្សានេះបានធ្វើឡើងនៅក្នុងប្រទេសជាង១០០រួមទាំងកម្ពុជាផងដោយផ្អែកលើវិធីសាស្រ្តស្រាវជ្រាវដែលបង្កើតឡើងនៅឯលេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិ ប្រចាំទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា

គោលដៅរួមជាយុទ្ធសាស្រ្តរបស់ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ គឺដើម្បីរួមចំណែកក្នុងការបន្ត ការលើកកម្ពស់ជាប្រចាំនូវគុណភាពនៃជីវិតរបស់ប្រជាជនកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ដោយផ្ដោតការគិតគូរដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្នដែលអាចសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការធានាឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសមធម៌ ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាននៅក្នុងក្របខណ្ឌអភិវឌ្ឍន៍ជាតិ និងសកល។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

គោលនយោបាយសង្ខេបរបស់អង្គការពលកម្មអន្តរជាតិ ស្ដីពី ការងាររបស់យុវជននៅក្នុងប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៧  / ប្រភពៈ អង្គការពលកម្មអន្តរជាតិ

ប្រទេសកម្ពុជាមានចំនួនប្រជាជនក្មេងដែលមានអាយុក្រោម១៥ឆ្នាំ ចំនួន៣៩%នៃចំនួនប្រជាជនសរុបនៅក្នុងឆ្នាំ២០០៤ ដែលភាគរយនេះថយចុះពី ចំនួន៤៣%កាលពីឆ្នាំ១៩៩៨។ គិតត្រឹមឆ្នាំ២០០៤ អត្រាអ្នកនៅក្នុងបន្ទុកដែលបង្ហាញពីចំនួនកុមារ និងមនុស្សចាស់គិតជាភាគរយនៃក្រុមមនុស្សវ័យកណ្ដាលមានចំនួន ៧៤%។ យុវជនដែលអាយុចន្លោះ១៥-២៤ឆ្នាំមានចំនួន២២%នៃចំនួនប្រជាជនសរុបនៅក្នុងឆ្នាំនោះ។ យុវជនក្នុងចំនួនដ៏ច្រើនកំពុងបោះជំហានចូលទៅក្នុងកម្លាំងការងារដែលនោះ គឺជាលទ្ធផលនៃកំណើនចំនួនកុមារយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទសវត្សរ៍១៩៨០។ វិធានការនានាត្រូវតែយកមកអនុវត្តដើម្បីធានាឱ្យបានច្បាស់ថា ចំនួនយុវជនមិនបន្ថែមលើចំនួនអ្នកមានការងារធ្វើមិនគ្រប់គ្រាន់នៅតាមតំបន់ជនបទ ឬធ្វើឱ្យមានអត្រាអ្នកគ្មានការងារធ្វើនៅទីក្រុងកាន់តែខ្ពស់ជាងមុននោះឡើយ ប៉ុន្តែផ្ទុយទៅវិញចូលរួមចំណែកជំរុញដល់កំណើន និងការអភិវឌ្ឍតាមរយៈការងារប្រកបដោយផលិតភាព។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

របាយការណ៍លទ្ធផលនៃកិច្ចពិភាក្សាពិគ្រោះយោបល់ថ្នាក់ជាតិ បន្ទាប់ពីការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

របាយការណ៍នេះសង្ខេបពីបទបង្ហាញ ការពិភាក្សារបស់វាគ្មិន និងការពិភាក្សាក្រុមតូចផ្សេងៗដែលបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចពិភាក្សាពិគ្រោះយោបល់ថ្នាក់ជាតិ បន្ទាប់ពីការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់ (UPR) ឆ្នាំ២០១៤ ដែលរៀបចំឡើងដោយ ម.ស.ម.ក និងការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter