ស្តង់ដារធុរកិច្ចអន្តរជាតិស្តីពីការប្រឆាំងនឹងការសូកប៉ាន់

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ តម្លាភាពកម្ពុជា

ឯកសារនេះពិនិត្យមើលលើស្តង់ដារអន្តរជាតិដែលមានស្រាប់ ទាក់ទងនឹងការប្រឆាំងនឹងការសូកប៉ាន់ និងបង្ហាញពីទិដ្ឋភាពទូទៅអំពីអត្ថប្រយោជន៍ និងបញ្ហាប្រឈមក្នុងការរួមបញ្ចូលស្តង់ដារទាំងនេះទៅក្នុងការអនុវត្តធុរកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ករណីសិក្សាក្នុងតំបន់ដែលទទួលបានជោគជ័យក្នុងការបញ្ចូលស្តង់ដារទាំងនេះ  ក៏នឹងលើកយកមករៀបរាប់បង្ហាញនៅក្នុងឯកសារនេះផងដែរ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

កម្មវិធី Bribespot សម្រាប់ក្រុមហ៊ុនឯកជន

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ តម្លាភាពកម្ពុជា

Bribespot គឺជាកម្មវិធីសម្រាប់តាមដាន និងរាយការណ៍អំពីការសូកប៉ាន់ដោយអាណាមិក។ តាមរយៈការរាយការណ៍អំពីអំពើសូកប៉ាន់ដែលទទួលបានពីទស្សនៈរបស់វិស័យឯកជន អង្គការតម្លាភាពកម្ពុជាអាចកំណត់បាននូវទីតាំង​នៃអំពើពុករលួយក្នុងវិស័យសំខាន់ៗ។ ព័ត៌មាននេះនឹងផ្តល់នូវវេទិកាដែលមានសម្អាងច្បាស់លាស់ដល់អង្គការតម្លាភាពកម្ពុជា សម្រាប់ធ្វើការតស៊ូមតិ ដើម្បីជម្រុញឱ្យមានការកែទម្រង់ក្នុងផ្នែកសំខាន់ៗសម្រាប់វិស័យឯកជន។​

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ត្រូវបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០១៥ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២១៥/០១៦ ចុះថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៥។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ --  / ប្រភពៈ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

តើអ្នកបានដឹងអ្វីខ្លះអំពីថវិកាឃុំរបស់អ្នក ការបំពេញតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សិទ្ធិរបស់អ្នក ថវិកានិងការងាររបស់មណ្ឌលសុខភាព ក៏ដូចជាសិទ្ធិរបស់អ្នកនៅមណ្ឌលសុខភាព និង ថវិការបស់សាលារៀន ព្រមទាំងសិទ្ធិរបស់អ្នកនៅសាលារៀន -ល-?

ទាញយកៈ អង់គ្លេស  |  ខ្មែរ

អង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាឆ្នាំ ២០១៥៖ ប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល & ភាពជាដៃគូថវិកាអន្តរជាតិ

ការអង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកា គឺជាការផ្តួចផ្តើមស្រាវជ្រាវ និងការវិភាគតែមួយគត់ ដែលបានប្រើប្រាស់ឯកសារជាភស្តុតាង និង លក្ខណៈវិនិច្ឆ័យ គោលបំណងដើម្បីធ្វើើការវាយតម្លៃទៅលើសសរស្តម្ភទាំងបីរបស់តម្លាភាព និងគណនេយ្យភាពថវិកា។  ប្រទេសកម្ពុជាទទួលបាន ៨ ពិន្ទុក្នុងចំណោម ១០០ ពិន្ទុ គឺទាបជាងពិន្ទុមធ្យម (៤៥ ពិន្ទុ) សម្រាប់ប្រទេសដែលបានចូលរួមធ្វើការអង្កេតទាំង ១០២។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០១១-២០២០

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១១  / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា

គោលដៅនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ គឺដើម្បីអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុដែលមានភាពប្រកួតប្រជែង សមាហរណកម្ម និងមានប្រសិទ្ធភាព ដែលត្រូវបានគ្រប់គ្រង និងត្រួតពិនិត្យសមស្រប សម្តៅកៀគរការសន្សំប្រកបដោយប្រសិទ្ធភាពសម្រាប់ផ្តល់ហិរញ្ញប្បទាន ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ទស្សនទានស្តីអំពីទិសដៅយុទ្ធសាស្រ្តនៃកំណែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា ២០១៣-២០២០

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖  / ប្រភពៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឯកសារនេះគឺជាមូលដ្ឋានសម្រាប់ការរៀបចំថវិកាប្រចាំឆ្នាំ  និងជាមូលដ្ឋានសម្រាប់ការតាមដានវាយតម្លៃលទ្ធផល និងសមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន។ ថវិកាប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ននីមួយៗនឹងត្រូវរៀបចំដោយផ្អែកលើ និងវិភាជទៅតាមរចនាសម្ព័ន្ធគោលនយោបាយរបស់ខ្លួន។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ឯកសារយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៥-២០១៨

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា

យុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៥-២០១៨ មានគោលបំណងធានានូវប្រសិទ្ធភាព​ ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងបំណុលសាធារណៈ សំដៅបន្តរក្សាចីរភាពបំណុលរយៈពេលវែង និងកម្រិតហានិភ័យបំណុលឱ្យនៅទាប ដោយធានាបាននូវសង្គតិភាព និងភាពប្រទាក់ក្រឡាគ្នាជាមួយឯកសារយុទ្ធសាស្រ្ត និងគោលនយោបាយពាក់ព័ន្ធនានា។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

អំពើពុករលួយ និងប្រព័ន្ធអភិបាលកិច្ចប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

របាយការណ៍ស្តីពីការវាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិប្រទេសកម្ពុជា ធ្វើការវាយតម្លៃទៅលើស្ថានភាពប្រព័ន្ធ​អភិបាលកិច្ចរបស់ប្រទេសកម្ពុជា។ របាយការណ៍នេះវាយតម្លៃស្ថាប័នចំនួន ១៣ រាប់តាំងពីស្ថាប័នតុលាការ អង្គភាព​ប្រឆាំងអំពើពុករលួយ រហូតដល់សង្គមស៊ីវិល។ ប្រព័ន្ធសុចរិតភាពថ្នាក់ជាតិ ដែលដំណើរការបានល្អ គឺជួយការពារ​ប្រឆាំងនឹងអំពើពុករលួយ ហើយចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងនឹង​ការរំលោភបំពានអំណាច។ អំពើពុករលួយធ្វើឱ្យប៉ះពាល់ដល់អភិបាលកិច្ចល្អ នីតិរដ្ឋ និងសិទ្ធិមនុស្សជាមូលដ្ឋាន។ អំពើពុករលួយនាំឱ្យមានការប្រើប្រាស់ធនធានមិនត្រឹមត្រូវ កេងបន្លំប្រជាពលរដ្ឋ បង្កអន្តរាយដល់វិស័យឯកជន និងបន្លំទីផ្សារហិរញ្ញវត្ថុ។ ប៉ុន្តែប្រសិនបើស្ថាប័នអភិបាលកិច្ច ត្រូវបានគ្រប់គ្រងដោយបទបញ្ជាត្រឹមត្រូវ និង​ឥរិយាបទ​ប្រកបដោយគណនេយ្យភាពនោះ​អំពើពុករលួយ មិនសូវកើតឡើងច្រើនទេ។  អង្គការ​តម្លាភាពកម្ពុជាបានបង្កើត​អនុសាសន៍គោលនយោបាយគន្លឹះៗ ដោយផ្អែកលើមូលដ្ឋាននៃការរកឃើញពី​របាយការណ៍វាយតម្លៃនេះ។ អនុសាសន៍​ដែលមាននៅក្នុងរបាយការណ៍នេះ ស្វះស្វែងស្នើឲ្យមានការចូលរួមពី​រដ្ឋាភិបាល ម្ចាស់ជំនួយ និងសង្គមស៊ីវិល ដើម្បីជំរុញឱ្យមានកំណែទម្រង់សំខាន់ៗដើម្បីពង្រឹងប្រព័ន្ធសុចរិតភាព។ ការពង្រឹង​ប្រព័ន្ធសុចរិតភាពថ្នាក់ជាតិ ជំរុញឱ្យមាន​អភិបាលកិច្ចកាន់តែល្អប្រសើរលើគ្រប់វិស័យទាំងអស់នៅក្នុងសង្គម ហើយ​ចុងក្រោយបំផុត ជួយចូលរួមចំណែកឲ្យមាន​សង្គមមួយដែលកាន់តែមានភាពយុត្តិធម៌។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការវិភាគលើច្បាប់ស្តីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រង (ច្បាប់ថវិកាជាតិ) ឆ្នាំ២០១០

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១១  / ប្រភពៈ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា

ច្បាប់ថវិកាឆ្នាំ២០១០ បង្ហាញថារាជរដ្ឋាភិបាលកម្ពុជារំពឹងថានឹងប្រមូលចំណូលបានជិត ២ពាន់លានដុល្លារអាមេរិកក្នុងការប្រតិបត្តិនៅឆ្នាំ ២០១០។ ការចំណាយនូវប្រាក់ចំណូល ដែកទទួលបានពីពន្ធ កម្រៃថ្លៃឈ្នួលផ្សេងៗ និងប្រាក់ពិន័យបង់ដោយប្រជាពលរដ្ឋ និងក្រុមហ៊ុន ព្រមទាំងជំនួយឥតសំណង និងប្រាក់កម្ចីពីដៃគូអភិវឌ្ឍន៍ គឺជាឩបករណ៍ដ៏មានសក្តានុពលបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចគោលដៅ និងវត្ថុបំណង ដែលបានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដែលច្បាប់ថវិកាឆ្នាំ​២០១០នេះ ត្រូវឆ្លើយតបទៅនឹងបញ្ហាប្រឈមជាច្រើន។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter