National Survey on Accountability and Transparency of Public Healthcare in Cambodia

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ 2020  / ប្រភពៈ Transparency International Cambodia

This report presents the findings of a nationally representative survey seeking to understand and quantify citizens’ perceptions and attitudes toward transparency and accountability of public healthcare in Cambodia, as well as their awareness and experience in seeking the services in the country. This survey took place in October 2017, collecting responses from 1,596 individuals from 200 villages in 100 communes across all 25 provinces of Cambodia.

ទាញយកៈ អង់គ្លេស  |  ខ្មែរ

របាយការណ៍សង្ខេបស្ដីពី ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងយុវជនក្នងប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០២០  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

គោលបំណងនៃការសិក្សានេះ គឺដើម្បី៖

(១) ចងក្រងជាឯកសារនូវការវិវឌ្ឍនានាថ្មីៗទាក់ទងនឹងតួនាទីដឹកនាំរបស់ស្រ្តី និងយុវជនក្នុងប្រទេសកម្ពុជា

(២) កំណត់រកវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់យុវជន និងស្រ្តី ដើម្បីអាចចូលរួមក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និង

(៣) លើកឡើងនូវអនុសាសន៍ជាក់លាក់សម្រាប់រដ្ឋាភិបាល អង្គការ/បណ្ដាញសង្គមស៊ីវិល និងស្ថាប័នអប់រំ ដើម្បីអាចលើកកម្ពស់ស្រ្តី និងយុវជននៅក្នុងតួនាទីដឹកនាំប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការអភិវឌ្ឍ លើទាសភាព “ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា”

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ

កិច្ចសម្ភាស និងការពិភាក្សាក្រុមបានលើកឡើងពីប្រធានបទជាច្រើនដូចជា៖ ព័ត៌មានលំអិតអំពីជីវិតរស់នៅប្រចាំថ្ងៃ និងការងាររបស់កម្មករ ស្ថានភាពហិរញ្ញវត្ថុ និងចំនួនទឹកប្រាក់ដែលពួកគាត់ ឬគ្រួសាររបស់ពួកគាត់ជំពាក់ម្ចាស់សិប្បកម្ម ព័ត៌មានទាក់ទឹងនឹងដើមហេតុដែលនាំឱ្យពួកគាត់មកធ្វើការនៅសិប្បកម្មផលិតឥដ្ឋ ការអនុវត្តកិច្ចសន្យាការងារ ការប្រើប្រាស់ពលកម្មកុមារ ការទទួលបានការសិក្សាអប់រំ និងគ្រោះថ្នាក់បង្កឡើងដោយគ្រឿងម៉ាស៊ីនជាដើម។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការរើសអើងលើអ្នកប្ដូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ កញ្ញា ២០១៦  / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

របាយការណ៍ស្រាវជ្រាវនេះចងក្រងពីបញ្ហាសិទ្ធិមនុស្សដែលអ្នកប្ដូរភេទជាស្រ្តីបានជួបប្រទះនៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា និងផ្ដល់អនុសាសន៍ជាសកម្មភាពក្នុងការធានាថាពួកគាត់ទទួលបានសិទ្ធិស្មើគ្នា សេចក្ដីថ្លៃថ្នូរ សុខភាព និងសន្តិសុខ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

គោលនយោបាយសង្ខេបរបស់អង្គការពលកម្មអន្តរជាតិ ស្ដីពី ការងាររបស់យុវជននៅក្នុងប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៧  / ប្រភពៈ អង្គការពលកម្មអន្តរជាតិ

ប្រទេសកម្ពុជាមានចំនួនប្រជាជនក្មេងដែលមានអាយុក្រោម១៥ឆ្នាំ ចំនួន៣៩%នៃចំនួនប្រជាជនសរុបនៅក្នុងឆ្នាំ២០០៤ ដែលភាគរយនេះថយចុះពី ចំនួន៤៣%កាលពីឆ្នាំ១៩៩៨។ គិតត្រឹមឆ្នាំ២០០៤ អត្រាអ្នកនៅក្នុងបន្ទុកដែលបង្ហាញពីចំនួនកុមារ និងមនុស្សចាស់គិតជាភាគរយនៃក្រុមមនុស្សវ័យកណ្ដាលមានចំនួន ៧៤%។ យុវជនដែលអាយុចន្លោះ១៥-២៤ឆ្នាំមានចំនួន២២%នៃចំនួនប្រជាជនសរុបនៅក្នុងឆ្នាំនោះ។ យុវជនក្នុងចំនួនដ៏ច្រើនកំពុងបោះជំហានចូលទៅក្នុងកម្លាំងការងារដែលនោះ គឺជាលទ្ធផលនៃកំណើនចំនួនកុមារយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទសវត្សរ៍១៩៨០។ វិធានការនានាត្រូវតែយកមកអនុវត្តដើម្បីធានាឱ្យបានច្បាស់ថា ចំនួនយុវជនមិនបន្ថែមលើចំនួនអ្នកមានការងារធ្វើមិនគ្រប់គ្រាន់នៅតាមតំបន់ជនបទ ឬធ្វើឱ្យមានអត្រាអ្នកគ្មានការងារធ្វើនៅទីក្រុងកាន់តែខ្ពស់ជាងមុននោះឡើយ ប៉ុន្តែផ្ទុយទៅវិញចូលរួមចំណែកជំរុញដល់កំណើន និងការអភិវឌ្ឍតាមរយៈការងារប្រកបដោយផលិតភាព។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ស្បែកដាច់ជាប់ខ្សែភ្លើង៖ ការចាប់ខ្លួនខុសច្បាប់ ការឃុំឃាំងតាមអំពើចិត្ត និងទារុណកម្មលើអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ អង្គការឃ្លាំមើលសិទ្ធិមនុស្ស

“ស្បែកដាច់ជាប់ខ្សែភ្លើង”
ការចាប់ខ្លួនខុសច្បាប់ ការឃុំឃាំងតាមអំពើចិត្ត និងទារុណកម្មលើអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា

ប្រជាពលរដ្ឋកម្ពុជាដែលប្រើប្រាស់គ្រឿងញៀនបដិសេដទស្សនៈដែលថា ការញៀនគ្រឿងញៀនគឺជាស្ថានភាពបង្កការឈឺចាប់ដោយខ្លួនឯងដែលបណ្ដាលមកពីភាពឥតសណ្ដាប់ធ្នាប់នៃចរិត ឬកំហុសឆ្គងផ្លូវចិត្ត។ នៅពេលអង្គការឃ្លាំមើលសិទ្ធិមនុស្សបានសម្ភាសអ្នកទាំងនោះ ពួកគេបាននិយាយចេញមកដោយបើកចំហ ប្រើប្រាស់ពាក្យសំដីស្រទន់ និងសុភាពរាបសារដូចៗគ្នា។ ពួកគេបាននិយាយដោយស្មោះត្រង់នូវទុក្ខលំបាកនៃកុមារភាពរបស់ពួកគេអំពីជីវិតនៅតាមវិថីនានា ឬអំពីការធំដឹងក្ដីរបស់ពួកគេនៅក្នុងជំរុំជនភៀសខ្លួននៅប្រទេសថៃ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

អំពើពុករលួយ និងផលប៉ះពាល់ដល់ជីវភាពគ្រួសារ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ អង្គការផេក កម្ពុជា

អំពើពុករលួយ និងផលប៉ះពាល់ដល់ជីវភាពគ្រួសារ៖ ការស្ទង់មតិគ្រួសារលក្ខណៈបរិមាណ ស្ដីពី ទស្សនៈ/ការយល់ឃើញ ឥរិយាបថ និងផលប៉ះពាល់នៃការប្រព្រឹត្តអំពើពុករលួយតាមទម្រង់ផ្សេងៗទៅលើជីវភាពប្រចាំថ្ងៃនៅកម្ពុជា ឆ្នាំ២០១០

លទ្ធផលនៃការស្ទង់មតិនេះបង្ហាញនូវសញ្ញាវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។ ទស្សនៈ/ការយល់ឃើញទៅលើសេវាសាធារណៈ និងសុចរិតភាពនៃការបម្រើសេវាសាធារណៈ និងស្ថាប័ននយោបាយនានានៅកម្ពុជាមានភាពប្រសើរឡើង បើប្រៀបធៀបទៅនឹងការស្ទង់មតិឆ្នាំ២០០៥។ ជាពិសេស មានការផ្លាស់ប្ដូរឥរិយាបថឱ្យកត់សម្គាល់ចំពោះការផ្ដល់សេវាសាធារណៈមានដូចជា៖ សុខភាព អប់រំ ការចុះបញ្ជីសាធារណៈ និងការផ្ដល់អាជ្ញាបណ្ណធុរកិច្ច។ សូម្បីតែការយល់ឃើញចំពោះមន្ត្រីប៉ូលីស និងមន្ត្រីយុត្តិធម៌ដែលត្រូវបានផ្ដល់ពិន្ទុទាបបំផុតក្នុងការស្ទង់មតិលើកមុននោះ ក៏មានលក្ខណៈប្រសើរឡើងផងដែរ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការកំណត់ទីតាំងមណ្ឌលថែទាំជំនួស

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

របាយការណ៍នេះផ្តោតលើមណ្ឌលថែទាំជំនួសចំពោះកុមារទាំង ២៦៧ ដែលមានលក្ខខណ្ឌស្របតាមនិយមន័យនៃបទដ្ឋានមណ្ឌលថែទាំជំនួសចំពោះកុមារ ដែលជាកន្លែងរស់នៅជាក្រុមសម្រាប់កុមារដែលត្រូវបានបោះបង់ ឬមិនអាចរស់នៅជាមួយគ្រួសារបង្កើត និងសាច់ញាតិរបស់ពួកគេនៅក្នុងសហគមន៍ និងត្រូវទទួលបានការថែទាំ និងផ្តល់សេវាពីមនុស្សចាស់។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សេចក្តី​ថ្លែងការណ៍​សាធារណៈ​ស្តីពី ការធ្វើឲ្យ​បណ្ណាល័យ​បឋម​សិក្សាមាន​ភាព​ប្រសើរ​ឡើង ដើម្បីបង្កើន​ទំលាប់​អាន​របស់​កុមារ​កម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ អង្គការទស្សនៈពិភពលោក

ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងប្រារព្ធពិធីជាតិអំណានដើម្បីបង្កើនទំលាប់អានទូទាំងប្រទេស អង្គការទស្សនៈពិភពលោក បានចេញផ្សាយការសិក្សាខ្លីមួយស្តីពី “ស្ថានភាព និងការប្រើប្រាស់បណ្ណាល័យបឋមសិក្សានាពេលបច្ចុប្បន្ន៖ សង្ខេបការអង្កេតក្នុងខេត្តប្រាំក្នុងប្រទេសកម្ពុជា”។ ការសិក្សានេះបានបង្ហាញពីតម្រូវការក្នុងការបង្កើនការផ្តោតការយកចិត្តទុកដាក់លើបណ្ណាល័យដើម្បីធ្វើឱ្យប្រសើរឡើងក្នុងការអាន និងការសិក្សា។ គុណភាពអប់រំក្នុងប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការកែលម្អការផ្តល់សេវាសុខភាពនៅកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ អង្គការឃែរ

ចាប់តាំងពីខែតុលា ឆ្នាំ២០១២មក គម្រោងបានផ្តោតទៅលើការកែលម្អលទ្ធភាពអាចទទួលបាន និងការប្រើប្រាស់សេវាសុខភាព​ ជាពិសេសនៅក្នុងសហគមន៍ដាច់ស្រយាល។ គម្រោងនេះផ្តោតលើការពង្រឹងជំនាញ និងការជម្រុញលើកទឹកចិត្ត ក្នុងចំណោមបុគ្គលិកសុខាភិបាលជួរមុខរួមមានឆ្មប និងអ្នកស្ម័គ្រចិត្តសុខភាពសហគមន៍ ដែលជាផ្នែកមួយនៃក្រុមទ្រទ្រង់សុខភាពភូមិ ដើម្បីឱ្យគ្រប់មូលដ្ឋានសុខាភិបាលអាចផ្តល់សេវាបានកាន់តែប្រសើរ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter