អំពើហិង្សាលើកុមារកើតមាននៅគ្រប់ប្រទេសទាំងអស់លើពិភពលោក ដោយមាននៅគ្រប់បែបផែននៃវប្បធម៌ វណ្ណៈ កម្រិតអប់រំ ប្រាក់ចំណូល និងប្រភពដើមនៃជាតិពន្ធុ។ ប្រទេសកម្ពុជា ក៏ពុំមែនជាករណីដែលត្រូវលើកលែងនោះទេ។ ការសិក្សានេះប៉ាន់ប្រមាណទៅលើបន្ទុកផ្នែកសុខភាព និងសេដ្ឋកិច្ច នៃអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា ដោយផ្តោតទៅលើគម្លាតដ៏គួរឱ្យកត់សម្គាល់មួយ នៅក្នុងភស្តុតាង ទិន្នន័យមូលដ្ឋានបច្ចុប្បន្នដែលមានស្រាប់។
ទាញយកៈ អង់គ្លេស | ខ្មែរ
ចាប់ពីឆ្នាំ ២០០២ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានបោះឆ្នោតឡើងដើម្បីអនុវត្តប្រព័ន្ធគ្រប់គ្រងរដ្ឋបាលបែបវិមជ្ឈការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយជាឱកាសមួយដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងរដ្ឋាភិបាលកាន់តែជិតស្និទ្ធិថែមទៀត ក្នុងគោលបំណងលើកស្ទួយអភិបាលកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ទាញយកៈ អង់គ្លេស | ខ្មែរ
សៀវភៅណែនាំនេះមានតួនាទីជាការណែនាំដល់ភ្នាក់ងារអនុវត្តការងារបន្សាំុនឹងការប្រែប្រួលអាកាសធាតុ ស្ថាប័នផ្តល់ជំនួយ អង្គការមិនមែនរដ្ឋាភិបាល អង្គការសហគមន៍មូលដ្ឋាន ស្ថាប័នរដ្ឋាភិបាលនិងអ្នកផ្តល់សេវាកម្មផ្នែកអភិវឌ្ឍន៍ ដើម្បីគាំទ្រភ្នាក់ងារ និងស្ថាប័នទាំងនោះ នៅក្នុងការអនុវត្តវិធីសាស្រ្តវាយតម្លៃការកាត់បន្ថយភាពរងគ្រោះ និងការរៀបចំគម្រោងកាត់បន្ថយភាពងាយរងគ្រោះនៃការប្រែប្រួលអាកាសធាតុ ដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់សហគមន៍។
ទាញយកៈ អង់គ្លេស | ខ្មែរ
សៀវភៅរូបភាពនេះ មានបង្ហាញអំពីសិទ្ធិទាំងឡាយដែលស្រ្តីជនជាតិដើមភាគតិចទទួលបានដូចស្ត្រីទូទៅដែរ។ សៀវភៅនេះ បានចងក្រងឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ ជាពិសេសសហគមន៍ជនជាតិដើមភាគតិចដែល ផ្តោតសំខាន់ទៅលើសិទ្ធិរបស់ស្ត្រីជនជាតិដើមភាគតិចនៅក្នុងការចូលរួម ការងារអភិវឌ្ឍន៍ និងការសម្រេចចិត្តនៅក្នុង សហគមន៍ និងដែលសំខាន់នោះគឺកុំឱ្យមានការរើសអើងពួកគាត់ ទាំងនៅក្នុងគ្រួសារ និងសង្គម។
ទាញយកៈ អង់គ្លេស | ខ្មែរ
តើអ្នកបានដឹងអ្វីខ្លះអំពីថវិកាឃុំរបស់អ្នក ការបំពេញតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សិទ្ធិរបស់អ្នក ថវិកានិងការងាររបស់មណ្ឌលសុខភាព ក៏ដូចជាសិទ្ធិរបស់អ្នកនៅមណ្ឌលសុខភាព និង ថវិការបស់សាលារៀន ព្រមទាំងសិទ្ធិរបស់អ្នកនៅសាលារៀន -ល-?
ទាញយកៈ អង់គ្លេស | ខ្មែរ
ករសិក្សាអំពីសិទិ្ធទទួលបានការអបរ់ ក្នុងប្រទេសកម្ពុជានេះ គឺជាផែនការមួយនៃគម្រោងសកលរបស់អង្គការយូណស្កូ ដើម្បីត្រួតពិនិត្យឡើងវិញទៅលើក្របខណ្ឌច្បាប់ និងក្របខណ្ឌគោលនយោបាយជាតិទាក់ទងទៅនឹងសិទ្ធិទទួលបានការអប់រំ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ផ្អែកលើចំនួនគ្រឹះស្ថានឧត្តមសិក្សា និងចំនួននិស្សិតដ៏ច្រើននេះ ការសម្រេចចិត្តរបស់បេក្ខជនម្នាក់ៗនៅក្នុងការជ្រើសរើសមុខជំនាញ និងការជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សាដើម្បីសិក្សា ពិតជាមានសារៈសំខាន់ណាស់។
ទាញយកៈ អង់គ្លេស | ខ្មែរ
សេចក្តីប្រកាសនះ គឺជាសចក្តីបេ្តជ្ញាចិត្តជាប្រវត្តិសាស្រ្តតាមរយៈយើងទាំងអស់គ្នា ដើម្បីផ្លាស់ប្រែជីវិតតាមរយៈចក្ខុវិស័យថ្មីសម្រាប់ការអប់រំ ដែលមានសកម្មភាពប្រកបដោយការច្នៃប្រឌិតថ្មី ដើម្បីសម្រេចគោលដៅដែលប្រកបដោយមហិច្ឆតារបា់យើងនៅឆ្នាំ ២០៣០។
ទាញយកៈ អង់គ្លេស | ខ្មែរ
ការសិក្សាស្រាវជ្រាវនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីវិសាលភាពទស្សនវិស័យយេនឌ័រនៃវិស័យ ICT ដោយផ្តោតសំខាន់លើវិស័យអប់រំ និងការងារ ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃការអប់រំ និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពការងាររបស់ស្រ្តីក្នុងផ្នែកបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា។
ទាញយកៈ អង់គ្លេស | ខ្មែរ
របាយការណ៍នេះ គឺជាឯកសារបោះពុម្ពផ្សាយឯករាជ្យមួយ រៀបចំដោយអង្គការយូណេស្កូ ក្នុងនាមតំណាងឱ្យសហគមន៍អន្ដរជាតិ។ របាយការណ៍នេះ គឺជាលទ្ធផលនៃការសហការគ្នា រវាងសមាជិករបស់ក្រុមរៀបចំរបាយការណ៍ ជាមួយនិងមនុស្សជាច្រើននាក់ផ្សេងទៀត ក៏ដូចជាជាមួយនឹងទីភ្នាក់ងារ ស្ថាប័ន និងរដ្ឋាភិបាលជាច្រើន ។
ទាញយកៈ អង់គ្លេស | ខ្មែរ